លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ ដើម្បីពិនិត្យលើរបាយការណ៍លទ្ធផលបេសកកម្មរបស់គណៈកម្មការនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៤ ដល់ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៤ និងបញ្ហាផ្សេងៗ (មតិចូលរួមរបស់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា)៕
ប្រភព៖នាយកដ្ឋានព័ត៌មាន